ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន

ប្រវត្តិសង្ខេបរបស់ក្រុមហ៊ុន


Vedan Group ត្រូវបានបង្កើតឡើងនៅតៃចុងតៃវ៉ាន់ក្នុងឆ្នាំ ១៩៥៤។ បច្ចុប្បន្ន គឺជាក្រុមហ៊ុននាំមុខគេក្នុងចំណោម១០០ ឧស្សាហកម្មជីវឧស្ម័ននិងចំណីអាហារ ក្នុងតៃវ៉ាន់ និងជារោងចក្រផលិតប៊ីចេងដ៏សំខាន់បំផុតមួយនៅលើពិភពលោក។ Vedan Group គឺជាអ្នកនាំមុខនៃអាស៊ីដអាមីណូដែលមានជាតិ fermentation ផលិតផលបន្ថែមក្នុងចំនីអាហារ និងផលិតផលឧស្សាហកម្មម្សៅដំឡូងក្នុងតំបន់អាស៊ី។ផលិតផលទាំងនោះត្រូវបានលក់ទៅកាន់ប្រទេសវៀតណាម អាស៊ាន ចិន ជប៉ុន តៃវ៉ាន់ និងបណ្តាប្រទេសអឺរ៉ុប។ ភាគច្រើននៃផលិតផលរបស់ Vedan Group ត្រូវបានលក់ក្រោមម៉ាកផលិតផល ” Vedan ” ។

នៅឆ្នាំ ១៩៩១ Vedan Group បានបង្កើត Vedan វៀតណាម ជាមូលដ្ឋានផលិតកម្មសំខាន់នៅប្រទេសវៀតណាម ។ ស្របពេលអាជីវកម្មបន្តការរីកចម្រើនទំហំផលិតកម្មក៏រឹតតែបន្តការកើនឡើង។ បច្ចុប្បន្នគឺជារោងចក្រផលិតប៊ីចេងធំជាងគេនៅអាស៊ីអាគ្នេយ៍។ Vedan វៀតណាម គឺជាអ្នកផ្គត់ផ្គង់ផលិតផលឧស្សាហកម្មម្សៅដំឡូងធំជាងគេនៅប្រទេសវៀតណាម។ នៅឆ្នាំ ២០០៣ Vedan International ត្រូវបានចុះបញ្ជីក្នុងក្រុមប្រឹក្សាភិបាលនៃផ្សារហ៊ុនហុងកុង។

ទីផ្សារកម្ពុជាគឺជាប្រទេសសំខាន់មួយសម្រាប់ Vedan Group ធ្វើជាបណ្តាញទីផ្សារអាស៊ាន។ ដើម្បីធ្វើឱ្យទីផ្សារកម្ពុជាកាន់តែរីកចម្រើន ក៏បានបង្កើតក្រុមហ៊ុន វីដានអ៊ិនធើណេសិនណល (ខេមបូឌា)ឯ.ក នៅក្នុងឆ្នាំ ២០១៨ ។

Cool Timeline

2018
2018

ក្រុមហ៊ុន វីដាន អ៊ិនធើណេសិនណល (ខេមបូឌា) ឯ.ក. ត្រូវបានបង្កើតឡើងជាផ្លូវការ។

2015
2015

វីដាន តៃវ៉ាន់ទទួលបានវិញ្ញបនបត្រ “ប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាពការងារ OHSAS18001: 2007 CNS15506: 2011” រោងចក្រផលិតអាហារចំអិនបានភ្លាមៗ និងរោងចក្រផលិតភេសជ្ជៈវីដាន តៃវ៉ាន់ ទទួលបានវិញ្ញាបនបត្រ ISO 22000 និង HACCP

2014
2014

ផលិតផល MSG របស់ វីដាន តៃវ៉ាន់ ទទួលបានវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារអន្តរជាតិ SGS FSSC 22000 និង HACCP ។

2011
2011

រោងចក្រផលិតអាហារចំអិនបានភ្លាមៗ និងរោងចក្រផលិតភេសជ្ជៈវីដាន តៃវ៉ាន់ទទួលបានវិញ្ញាបនបត្រ ISO 22000 និង HACCP វីដាន វៀតណាមទទួលបានវិញ្ញបនបត្រ ប្រព័ន្ធគ្រប់គ្រងផលិតកម្ម FSSC22000: 2010

2006
2006

ក្រុមហ៊ុនវីដាន ជីវបច្ចេកវិទ្យា ត្រូវបានបង្កើតឡើង។ ក្រុមហ៊ុនវីដានវៀតណាមទទួលបានពានរង្វាន់ជាក្រុមហ៊ុនវិនិយោគទុនបរទេសដ៏ឆ្នើមរបស់ Saigon Times ឆ្នាំ 2006

2004
2004

វីដាន វៀតណាម បានទទួលពានរង្វាន់នាយករដ្ឋមន្ត្រីផ្នែកគុណភាពថ្នាក់ជាតិរបស់វៀតណាមក្នុងឆ្នាំ 2002

2003
2003

វីដាន អ៊ិនធើណេសិនណល ខូ អិលធីឌី ត្រូវបានឡើងផ្សារភាគហ៊ុន SEHK ។

2000
2000

វីដាន សៀងហៃ ទទួលបានវិញ្ញាបនបត្រ ISO9002 វីដានវៀតណាមទទួលបានពានរង្វាន់ពលកម្ម ចំណាត់ថ្នាក់ទី3 ដែលត្រូវបានប្រគល់ជូនដោយប្រធានាធិបតី។

1996
1996

ក្រុមហ៊ុន ម៉ៅថៃហួត (សៀមិន) ត្រូវបានបង្កើតឡើង វីដានតៃវ៉ាន់ បាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ប្រទេសចំនួន 110 ដោយជាប់ចំណាត់ថ្នាក់ទី 1 ក្នុងការលក់ MSG នៅទូទាំងពិភពលោក។

1994
1994

ក្រុមហ៊ុន វីដាន វៀតណាម អ៊ីនធើប្រាយ (Vedan Vietnam Enterprise Co, Ltd) បានចាប់ផ្តើមផលិតកម្មខ្នាតធំរបស់ខ្លួន

1992
1992

ក្រុមហ៊ុន វីដានវៀតណាម អ៊ីនធើប្រាយ ខូ អិលធីឌី ត្រូវបានបង្កើតឡើងជាផ្លូវការ ក្រុមហ៊ុន សៀងហៃ វីដាន អ៊ីនធើប្រាយ ត្រូវបានបង្កើតឡើង

1989
1989

រោងចក្រផលិតភេសជ្ជៈ វីដាន តៃវ៉ាន់ ទទួលបានវិញ្ញាបនបត្រ FDA ពីសហរដ្ឋអាមេរិកដែលជារោងចក្រដំបូងគេនៅតៃវ៉ាន់

1987
1987

ការិយាល័យ វីដាន ហុង កុង ត្រូវបានបង្កើតឡើងជាផ្លូវការ

1986
1986

វីដាន តៃវ៉ាន់បានក្លាយជាក្រុមហ៊ុនផលិត MSG ដ៏ធំបំផុតនៅក្នុងពិភពលោកទាក់ទងនឹងផលិតកម្មប្រចាំខែ

1985
1985

វីដានតៃវ៉ាន់បានបង្កើតរោងចក្រផលិតភេសជ្ជៈ

1972
1972

ក្រុមហ៊ុន Vedan Industry Co., Ltd ត្រូវបានប្តូរឈ្មោះជាក្រុមហ៊ុន Vedan Enterprise Co., Ltd.

1962
1962

រោងចក្រ Ve Cheng Food Factory ត្រូវបានប្តូរឈ្មោះជាក្រុម ហ៊ុន Ve Cheng Food Industry Co., Ltd.

1961
1961

ក្រុមហ៊ុន Xie Cheng Food Industry Co,. Ltd ត្រូវបានបង្កើតឡើងនៅតៃវ៉ាន់ ហើយវិធីសាស្ដ្របំលែងត្រូវបានណែនាំឱ្យប្រើសម្រាប់ផលិតកម្ម MSG។

1954
1954

ក្រុមហ៊ុន Ve Cheng Food ត្រូវបានបង្កើតឡើងនៅ Shalu Beishi តៃវ៉ាន់។ ផលិតកម្ម MSG បានចាប់ផ្តើម