សុវត្ថិភាពការងារ
ក្រុមហ៊ុន វីដាន អ៊ិនធើណេសិនណល (ខេមបូឌា)ខូ អិលធីឌី ផ្តោតសំខាន់ទៅលើសុវត្ថិភាពការងារ ការររក្សាសុវត្ថិភាព ផាសុខភាព សុខភាពផ្លូវចិត្ត។ វិធានការដែលត្រូវអនុវត្តមានដូចខាងក្រោម៖
- ត្រួតពិនិត្យសុវត្ថិភាពសម្រាប់ទីកន្លែងប្រតិបត្តិការ និងទីកន្លែងសេវាកម្ម៖ ត្រួតពិនិត្យទីកន្លែងប្រតិបត្តិការ និងទីកន្លែងសេវាកម្ម លុបបំបាត់ការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព និងពង្រឹងនូវស្តង់ដារសុវត្ថិភាពនៃបរិស្ថាន ការងារ។
- សេចក្តីណែនាំការយល់ដឹងអំពីសុវត្ថិភាពរបស់បុគ្គលិក៖ ផ្តល់ឯកសារ និងបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងសុវត្ថិភាពការងារ សុវត្ថិភាពចរាចរណ៍ ការបង្កើនការយល់ដឹងអំពីសុវត្ថិភាព និងអាកប្បកិរិយារបស់បុគ្គលិក។
- ការគ្រប់គ្រងសុខភាពរបស់បុគ្គលិក៖ ការត្រួតពិនិត្យសុខភាពបុគ្គលិកត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយការគ្រប់គ្រងសុខភាពត្រូវបានបង្កើតឡើងសម្រាប់ការបង្ការជំងឺនៅកន្លែងធ្វើការ។
